ឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមអបអរសាទរអ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសសម្ពោធជាផ្លូវការអគារស្នាក់ការកណ្តាលវីងថៅវ័រ

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង និងលោក​ជំទាវ គង់ សំណាង សូម​ផ្ញើសារ​អបអរសាទរ​អ្នកឧកញ៉ា គិត ម៉េង​ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយាល់ គ្រុប ​​ក្នុង​ឱកាស​​សម្ពោធជាផ្លូវការ​អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower) ​​​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​​នៅ​ព្រឹក​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាស​ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ​ព្រម​ទាំង​​ក្រុមគ្រួសារ​​ជា​ទីស្រឡាញ់​ សូមមាន​សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ សម្រេចបានជោគជ័យ​​បន្ថែមទៀត​ ដើម្បី​ចូល​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ប្រទេសកម្ពុជា​លើ​គ្រប់វិស័យ រួម​ទាំង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​សូមបាន​សមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕

Join The Discussion

Compare listings

Compare